នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ លោកអនុប្រធានការិយាល័យ បានដឹកនាំមន្រ្តីឧទ្យានុរក្ស ចំនួន១១នាក់ ជញ្ជូនថង់កូនត្នោតដាក់តាមម្លប់ និងបានជញ្ជូនថ្មដាក់ក្រាលនៅខាងមុខថ្នាលកូនឈើ ដកស្មៅសំអាត នៅតាមថង់កូនត្នោត បានស្រោចទឹក ថែទាំសួនបន្លែ ផ្កាកេសរកូលបង្កាត់ កូនត្នោត ផ្កាកេសរកូលព្រៃ និងផ្កាវ៉ានីឡា ៕