ថ្ងៃទី ១១ ខែមករា ២០២៥ តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤នាក់ និងសហគមន៍ភ្នំបាល្ល័ង្គ ចំនួន០៣នាក់ បានចុះល្បាតដល់ចំណុចត្រពាំងផ្ទោល UTM443112-1477180 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះទីតាំងដីរងការកាន់កាប់ខុសច្បាប់ ០១កន្លែង បង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងមានដាំដំឡូងនិងស្រូវបានរយ:ពេលប្រហែល២ឆ្នាំ ដែលមានទំហំផ្ទៃដីប្រមាណ ៤,៦៣ហិកតា ។ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវបន្ត។
តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី២ ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូ០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៣នាក់ និងសហគមន៍ភ្នំពកចំនួន០២នាក់ បានចុះល្បាតដល់ចំណុចលាវគោល UTM456522-1484553 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើស និងបានបិតខិត្តប័ណ្ណអប់រំផ្សពផ្សាយ ចំនួន០៦សន្លឹក។
គ.ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-មន្ត្រីឧទ្យានុរក្សចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូ០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន០៥នាក់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយលើចំនួន០៥នាក់ បានចុះល្បាតនៅចំណុចអូរដា UTM408574-1528677 ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ និងបានយកខ្សែវ័ណ្ឌបិតជិត សរុបបានចំនួន០៧ ទីតាំងមានទំហំផ្ទៃដីសរុបប្រមាណជា ២៨,៨៧ហិកតា ក្នុងនោះមាន៖ដីស្រែ ទំហំ ១៤,៤២ហិកតា ដីដំណាំដំឡូង១៤,៤២ ហិកតា មានខ្ទមចំនួន០៣ អញ្ញាតជនចំនួន០២នាក់ និងមានម្ចាស់កាន់កាប់ដី ចំនួន០៥នាក់ ៕