ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ដឹកនាំក្រុមការងារ ចុះល្បាតដល់តំបន់អូរសង់ក្រូច(ព្រំប្រទល់កំពង់ធំ-ក្រចេះ) ចំណុចUTM(574086-1420055)(573803-1422816) បានប្រទះឃើញការកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការមួយកន្លែង បន្តពីចំការចាស់ ប្រហែល០,៥០ហិកតា នឹងបន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីបន្តនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ មានរោងស្នាក់នៅប្រក់តង់កៅស៊ូចំនួន១រោង ក្រុមការងារបំផ្លាញចោល និងដាក់ស្លាកបម្រាមហាមកាប់រានទន្ទ្រានព្រៃយកដីធ្វើចំការចំនួន១ស្លាក ស្ថិតក្នុងភូមិសាស្រ្តឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
– ស្នាក់ការរងច្រកតោល ចុះល្បាតដល់តំបន់វាលប្រចាក់ ចំណុចUTM 541576-1453753 ៕