នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង នៃការិយាល័យឧទ្យានជាតិ ក្រោមឱវាទមន្ទីរបរិស្ថានខេត្តកោះកុង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៣២៨២៧_១២៩៤២៥៣) បានធ្វើការដោះអន្ទាក់សម្រាប់ចាប់សត្វព្រៃបានចំនួន ១០ខ្សែ អញ្ញាតជន ស្ថិតនៅក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ចំពោះវត្ថុតាងក្រុមការងារយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ៕