ការិយាចំណេះដឹង និងព័ត៌មានបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកោះកុង លោកអនុប្រធានការិយាចំណេះដឹង និងព័ត៌មានបរិស្ថាន បានចុះសហការជាមួយអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ពិនិត្យទីតាំងកើតហេតុដែលបង្កឲ្យមានក្លិនស្អុយ ដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់ប្រឡាយ និងលូទឹកស្អុយ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ ស្ថិតនៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ នាថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ៕