នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ ស្តីពី កិច្ចពិភាក្សា ក្នុងការពង្រឹងវិធានការណ៍ គ្រប់គ្រងសំណល់រឹង-សំរាមតាមដងផ្លូវសាធារណ: និងតាមទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ដោយស្របទៅតាមយុទ្ធនាការរបស់ក្រសួងបរិស្ថាន “ផ្លូវជាតិ គ្មានសំរាមប្លាស្ទិក” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលាប្រជុំសាលាខេត្តកំពង់ចាម៕