នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាមន្ត្រីបង្គោលរេដបូកជាតិនៃក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំគម្រោងរេដបូកនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង» ខេត្តស្ទឹងត្រែង ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើការចែករំលែកពីសារៈសំខាន់នៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ បង្ហាញអំពីគម្រោងរេដបូក និងដំណើរការនៃការអនុវត្តគម្រោង និងពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ និងភាគីពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ការ រៀបចំគម្រោងរេដបូកក្នុនៅងតំបន់ខ្យានជាតិវើនសៃ-សៀមប៉ាង ៕