ដោយទទួលបានព័ត៌មានថា មានអ្នកលួចចូលឆក់ត្រីនៅចំណុចខាងជើងស្រះយាយឈឿក មន្ត្រីឧទ្យានុរក្សស្នាក់ការរូងដែក និងកម្លាំងស្នាក់ការភ្នំអណ្ដូង ស្នាក់ការអូរអំបិល ចុះទៅបន្ទាន់ តែពេលកម្លាំងមកដល់ចំណុចខាងលើនិយាមកា 366032/1560462ជនសង្ស័យកំពុងឆក់ត្រី បាននាំគ្នារត់គេចអស់ បន្សល់ទុកនូវវត្ថុតាង រួមមាន ម៉ូតូ ២គ្រឿង ម៉ាកឌ្រីមពណ៌ខ្មៅ និងអាគុយ៤០អំពែចំនួន២ គ្រឿង និងក្បាលម៉ូទ័រឆក់ត្រី ចំនួន២ គ្រឿង ។
វត្ថុតាងខាងលើបានបញ្ជូនមករក្សាទុកនៅស្នាក់កាកូនដំរីបណ្តោះអាសន្នស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ៕