ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែងមុខតំណែង និងផ្ទេរភារកិច្ច អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការក្រសួងបរិស្ថាន ដូចខាងក្រោម ៖
តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការក្រសូងបរិស្ថាន ៣ រូប ១. ឯកឧត្តម ជ្រិន សុខា ២. ឯកឧត្តម ស៊ី រ៉ាមុនី ៣. ឯកឧត្តម គឹម ណុង ។
ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម កែន សេរីរដ្ឋា ពីអគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន មកជា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ។
តែងតាំងមុខតំណែងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ២ រូប ៖ ១. ឯកឧត្តម ស្រី ស៊ុនលាង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ។ ២. ឯកឧត្តម ស៊ុំ ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ។
ប្រគល់ភារកិច្ចជូន មន្ត្រីរាជការ នៃក្រសួងបរិស្ថាន ២ រូប ៖ ១៖ ឯកឧត្តម សុខ ផា ឲ្យបំពេញមុខងារជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ។ ២. ឯកឧត្តម ឡេង ជីវិន ឲ្យបំពេញមុខងារជា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ៕