កិច្ចប្រជុំ ពិនិត្យកែសម្រួល សេចក្តីព្រាងប្រកាស អន្តរក្រសួង ស្តីពីការផ្ដល់នីតិ សម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីអធិការកិច្ចបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួង ស្ដីពីទម្រង់បែបបទនៃកំណត់ហេតុ និងសំណុំលិខិតដោះស្រាយបទល្មើសបរិស្ថាននិងធនធានធម្មជាតិ ដោយមានសមាសភាពចូលរួម : ឯកឧត្តម ឈ រតនៈ មន្រ្តីតំណាងអគ្គ PA បីរូប មន្ត្រីតំណាងអគ្គ EPA បី និងក្រុមមេធាវីក្រសួងបរិស្ថានចំនួនបួន រូប ចូលរួមពិនិត្យនិងផ្តល់ធាតុចូល ជាលទ្ធផលមានដូចខាងក្រោមៈ
– សម្រាប់អគ្គនាយកដ្ឋានតំបន់ការពារ ធម្មជាតិ ទុកជូនក្រុមការងារអគ្គ PA រៀបចំសេចក្តីព្រាងទាំង២ខាងលើ ដាក់ឆ្លងជូនឯកឧត្តមអគ្គនាយក PA និងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកពិនិត្យសម្រេច
– សេចក្តីព្រាង ប្រកាស និងប្រកាសអន្តរក្រសួងរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន បានពិនិត្យនិងកែសម្រួលជាស្ថាពរ