នៅថ្ងៃទី ២០ មិថុនា មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ ចំនួន៤នាក់ ប្រើប្រាស់កាណូតស្មាច់ ចំនួន២គ្រឿង ភ្ជាប់អាវុធ CKC ចំនួន២ដើម បានចុះល្បាតនៅចំណុចកោះក្របី UTM409962-1413942 ស្ថិតនៅក្នុងភូមិពេជ្រចក្រី ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីអញ្ញាតជនលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍លប ចំនួន៤គ្រឿង កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖
• ក្បាលប ចំនួន៤គ្រឿង
• របាំងសាច់អួនប្រវែងប្រមាណជា២០០ម៉ែត្រ
• បង្គោលចម្រឹងចំនួនប្រមាណជា ១១០ដើម
• និងព្រលែងត្រីចម្រុះ ទម្ងន់ប្រមាណជា១០គីឡូក្រាម ៕