នៅថ្ងៃទី ២១ ខែមិថុនា លោក ទី ទិត្យា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន ០២រូប និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត ចុះធ្វើសារពើភ័ណ្ឌព្រៃសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត គាំទ្រដោយ អង្គការឌីភីអេ (DPA) ដោយមានការចូរួមពី គណៈកម្មការ និងសមាជិកសហគមន៍, និងបុគ្គលិកអង្គការ DPA ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត ភូមិវាលដេញ ឧបសម្ព័ន្ធភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៕