កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងជាំ ដឹកនាំដោយលោក ជុន សុធារ៉ែន ប្រធានស្នាក់ការរង ចុះល្បាតចំណុចអង្គោល ត្រង់និយាមកា(381616-1298847) ប្រទះឃើញមានការលបលួចកាប់គាស់ រុករានដីព្រៃ និងបានបោះបង្គោលហ៊ុមព័ទ្ធ(បង្គោលរបងឈើចំនួន ៣៥ដើម) ចំនួន ១ទីតាំង លើផ្ទៃដីប្រមាណ ២ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ចំពោះវត្ថុតាងល្មើសបង្គោលរបងឈើទាំងអស់ខាងលើ ត្រូវបានក្រុមការងារដកកំទេចចោលនូវនឹងកន្លែងកើតហេតុតែម្តង និងបន្តស្រាវជ្រាវដើម្បីអនុវត្តច្បាប់តំបន់ការពារ៕