នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់អូរឃ្មង ចំណុចUTM(572198-1416817)(563068-1425378) ជាលទ្ធផល ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន១គ្រឿង ដើម្បីតាមដានវត្តមានសត្វព្រៃ និងបានណែនាំប្រជាពលរដ្ឋចំនួន៥នាក់ កំពុងប្រមូលផលអនុផលព្រៃឈើ(រំដួល)កុំអោយកាប់រំលំដើមរំដួល ត្រូវរក្សាទុកដើមសម្រាប់ប្រមូលផលនៅឆ្នាំក្រោយៗទៀត ៕