ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៤ លោក ណយ បញ្ញាវិសិទ្ឋិ ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមជាមួយមន្ត្រីជំនាញ នៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថានដែលដឹកនាំដោយលោក សុក ពន្លក ប្រធានការិយាល័យ ចុះត្រួតពិនិត្យជាក់ស្តែងទីតាំងគម្រោងវិនិយោគដំណាំកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ ដើម្បីរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ របស់ក្រុមហ៊ុន ស៊ីវ ហ្គេក អ៊ិនវេសមេន មានទីតាំងស្ថិតនៅភូមិក្របីជ្រុំ និងក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំ លោកមេភូមិក្របីជ្រុំ និងក្បាលរមាស លោកតំណាងក្រុមហ៊ុនទីប្រឹក្សា លោកតំណាងក្រុមហ៊ុន ស៊ីវ ហ្គេក សរុបអ្នកចូលរួមប្រមាណ ២០ នាក់នៅសាលា ឃុំក្បាលរមាស ។
គម្រោងនេះអនុវត្តលើផ្ទៃដី ៧.៣០០ហិកតា និងចិញ្ចឹមសត្វគោ សម្រាប់លក់ ១០០ ក្បាល (២០២៤) និង ៥០០ក្បាល (២០២៨) និងមានផែនការផលិតផល ដំាដំណាំចេកអំបូងលឿង ចំនួន ៣០០០ តោន/ឆ្នាំ ចាប់ពីឆ្នាំ២០២៤ រហូត២០៣៣ ដែរមានទីផ្សារលក់នៅប្រទេសចិន៕