ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក ដាង រ៉ាឌី ប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ផាន់ សុភារីន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានសហការជាមួយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក សុខ អូរ័រ អនុប្រធាននាយកដ្ឋាន ចុះពិនិត្យទីតាំងជាក់ស្ដែងលើគម្រោងស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន សម្រាប់គម្រោងអាជីវកម្មថ្មសំណង់ លើផ្ទៃដីទំហំ១០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕