ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានជាតិបទុមសាគរ ស្នាក់ការព្រែកតាចាន់ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣១១៩៦៣-១២៤១៥៥៥) បានដកហូតអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៣៧ខ្សែ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ការព្រែកតាចាន់ ។
ចំណែកនៅដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតព្រែកពពេល កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៨៨៦២០_១២៨២៧២៣) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១៧ខ្សែ ដែលជារបស់អញ្ញតជន ស្ថិតនៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។ ចំពោះវត្តុតាងក្រុមការងារបានយកមករក្សទុកនៅស្នាក់ការល្បាតព្រែកពពេល ៕