ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤ លោកស៊ឹង ប៊ុនហន អនុប្រធានការិយាល័យ បានចុះត្រួតពិនិត្យលើការគ្រប់គ្រងសំរាម សំណល់រឹង រាវ លិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងតាមដានលើការ អនុវត្តលិខិតបញ្ជាកែប្រែដល់រោងចក្រ សហគ្រាសចំនួន៣ រួមមាន:
១.រោងចក្រ ផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន SOKI BAG & ACCESSORIES ទីតាំងស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។
២. រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុនOCEAN FAST(CAMBODIA) FOODWEAR FACTORY CO., LTD ទីតាំងស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។
៣.រោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុនGOOD FUTURE GARMENT CO., LTDទីតាំងស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕