លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលថវិកាបរិច្ចាកចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុនចំនួន ៤ ជូនមូលនិធិតេជោ ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ នាព្រឹក ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
ពិធីប្រគល់ទទួលនោះ ក៏មានការចួលរួមពី ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ក្នុងនោះរួមានសប្បុរសជន ៖
១. លោកជំទាវអ្នកឧកញ៉ា ជឹង សុភាព និងអ្នកឧកញ៉ា ឡាវ ម៉េងឃិន ៥០០.០០០$
២. លោក ចាន់ រដ្ឋា តំណាង លោកឧកញ៉ា ថៃ ជាហួត អគ្គនាយក្រុមហ៊ុនប៉េងហួត និងលោកជំទាវ ២០០.០០០$
៣. លោកជំទាវឧកញ៉ា អ៊ាន អេឡែន អគ្គនាយិកាសណ្ឋាគារសែនហា និងសហការី ៥០.០០០$
៤. អ្នកឧកញ៉ា លី ហុង អគ្គនាយកក្រុមហ៊ុនឆាយហេង និងលោកជំទាវ ៥០.០០០$
សូមជម្រាបថា គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស ។
សូមជម្រាបថា អង្គភាព ១២៥ ជាអង្គភាពកងទ័ពដំបូង នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលត្រូវបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨៕