Advertisement
KH EMPIRE
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE

អ្នកស្រុកអង្គរ នៅតែពេញនិយមយកស្រទបចេក​មកចាក់ជាក្បាច់​សម្រាប់ប្រើក្នុងពិធីបុណ្យផ្សេងៗ

Borina Ngauv ដោយ Borina Ngauv
6 months មុន
ក្នុង ព័ត៌មានជាតិ
0 0
អ្នកស្រុកអង្គរ នៅតែពេញនិយមយកស្រទបចេក​មកចាក់ជាក្បាច់​សម្រាប់ប្រើក្នុងពិធីបុណ្យផ្សេងៗ
0
ចែករំលែក
17
ទស្សនា
Share on FacebookShare on Twitter

សៀមរាប៖ អ្នកស្រុកអង្គរ បានឲ្យដឹងថា ការយកដើមចេកមកឆ្លាក់រំលេចជាក្បូរក្បាច់រចនាសម្រាប់ជាគ្រឿងលម្អ គឺជាសិល្បៈយ៉ាងប្រណីត គឺនៅតែបន្តធ្វើជាហូរហែរច្រើនជំនាន់មកហើយ សម្រាប់ពិធីបុណ្យទានផ្សេងៗ​ទៅតាមប្រពៃណី។
ពលរដ្ឋនៅតំបន់អង្គរ នៅតែចាត់ទុកការចាក់ក្បាច់លើស្រទបចេក ឬសិល្បៈចាក់ចេក ជាសិល្បៈយ៉ាងសំខាន់ស្ទើរ​ខ្វះពុំបាន សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប កន្លែងតម្កល់គម្ពីធម៌អាថ៌ រានពុទ្ធគុណ បុស្បុកឬក៏ទីតម្កល់ម្ឈូសសម្រាប់បូជាសពជាដើម។

លោក ជា វុធ អាយុ៤៤ឆ្នាំ ជាពលរដ្ឋម្នាក់ រស់នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលបានមកជួយ​ចាក់ក្បាច់ស្រទបចេក ដើម្បីធ្វើបុណ្យបូជាសពសាច់ញាតិរបស់គាត់ បានឱ្យដឹងថា លោកមានជំនាញខាងសិល្បៈ​ចាក់ស្រទបចេកនេះជាង២០មកហើយ ដោយបានរៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ចាស់ទុំនៅក្នុងភូមិ។ បន្ថែមពីលើនេះ លោកក៏បានទៅសង្កេតមើលក្បាច់នៅចម្លាក់តាមប្រាសាទនានាថែមទៀត ដូចជាប្រាសាទអង្គរវត្ត បន្ទាយស្រីជាដើម ដើម្បីយកមកច្នៃក្បាច់បន្ថែមទៅលើការងារឆ្លាក់នៅលើស្រទបចេក ឱ្យកាន់តែរស់រវើក និងរីកចម្រើន។

លោក ជា វុធ បានលើកឡើងទៀតថា ដើម្បីចាក់ស្រទបចេកជាក្បាច់បានល្អ គឺត្រូវការកាំបិតមុត ដើមចេកស្រឡូន​មានស្រទបល្អច្រើន ឬស្សីសម្រាប់ដោតភ្ជាប់ក្បាច់ និងក្រដាសពណ៌។ ការចាក់ចេកទៀតសោត ក៏សម្របទៅ​តាមអាកាសធាតុដែរ បើរៀបចំកម្មវិធីបុណ្យទាននៅរដូវក្តៅ តម្រូវឱ្យអ្នកចាក់ក្បាច់ស្រទបចេក ត្រូវតែចាក់ដោយរហ័ស និងចាក់ក្បាច់ឱ្យមានរាងធំបន្តិច ដើម្បីបង្ការនៅពេលស្រទបចេកនោះស្វិត តែរក្សាទ្រង់ទ្រាយក្បាច់ល្អ។ ម្យ៉ាងទៀត អ្នកចាក់ស្រទបចេកអាចចាក់ភ្លាម រៀបចំកម្មវិធីភ្លាមៗក៏បានដែរ ដើម្បីរក្សាកុំឱ្យស្រទបចេកស្វិតទាន់។ លោក វុធ ឱ្យដឹងថា អ្នកភូមិពាម ហាក់មិនសូវជាពេញនិយមការរៀបចំតម្លើងរោងស្រាប់ ឬក្បាច់ព្រីន ដូចជាអ្នករស់នៅទីក្រុង ឬទីប្រជុំជនឡើយ។
អ្នកភូមិពាម គឺនៅតែនិយមលើសិល្បៈចាក់ចេកសម្រាប់តុបតែងរោងបុណ្យផ្សេងៗ​ទៅតាមប្រពៃណីរបស់អ្នកភូមិតាម​ទម្លាប់ដូនតា។ លោក ជា វុធ ចង់ឱ្យកូនចៅជំនាន់ក្រោយ ជួយថែរក្សាក្បាច់ចាក់ចេកនេះ កុំឱ្យបាត់បង់ពីព្រោះ​វាជាកេរមរតកដូនតា ដែលមានជាយូរមកហើយ។

អ្នកភូមិគោកត្នោត ម្នាក់ទៀត ដែលមានជំនាញខាងសិល្បៈចាក់ក្បាច់លើស្រទបចេកជាង១៥ឆ្នាំមកហើយ លោក គី ក៏បានឱ្យដឹងដែរថា លោកចេះចាក់ក្បាច់លើស្រទបចេកនេះ ព្រោះតែការស្រលាញ់។ កាលពីជាង១៥ឆ្នាំមុន លោកបានឃើញចាស់ៗ ចាក់ក្បាច់នៅលើស្រទបចេកបានស្អាត រូបលោកក៏រៀនសូត្របន្ត។ លោក គី បានអធិប្បាយថា សិល្បៈចាក់ក្បាច់​លើស្រទបចេកនេះ គេប្រើនៅក្នុងពិធីបុណ្យគ្រប់ប្រភេទ ដូចជា បុណ្យចម្រើនអាយុ បុណ្យបូជាសព បុណ្យដា បុណ្យបច្ច័យបួន ជាដើម គឺមានការតុបតែងលម្អដោយក្បាច់ចាក់ចេក។ ការប្រើក្បាច់ទៀតសោត មាន២ប្រភេទ តួយ៉ាងបុណ្យពុទ្ធាភិសេក គឺត្រូវប្រើក្បាច់ណាដែលមានសិរីសួស្តី ដូចជាក្បាច់ភ្ញីទេស ឬឯបុណ្យ​បូជាសពវិញ គេច្រើនប្រើភ្ញីភ្លើង ហើយអ្នកភូមិគោកត្នោតមិននិយមប្រើក្បាច់ដែលគេគូរស្រាប់ៗ ឬក្បាច់ស្មាច់​នោះឡើយ។ មានក្បាច់ចម្លាក់ជាច្រើន ដែលអ្នកភូមិតែងយកមកប្រើ សម្រាប់ឆ្លាក់លើស្រទបចេក ដោយយកគំរូតាមប្រាសាទបុរាណ មកបូកផ្សំបញ្ចូលគ្នា។

អ្នកភូមិពាម និងភូមិគោកត្នោត ក្នុងតំបន់អង្គរ យល់ថា ការនៅតែប្រតិបត្តិសិល្បៈចាក់ចេក ដែលបន្សល់ទុកពីដូន​តារបស់ពួកគាត់ គឺនៅតែរឹងមាំ ហើយថែមទាំងអាចឈាន​ទៅរកគំនិតច្នៃប្រឌិតកាន់តែច្រើនជាងមុនផង ពីព្រោះអ្នក​ដែលមានចំណេះដឹងសិល្បៈចាក់ចេកជំនាន់ក្រោយៗ មានគំនិតកែច្នៃបន្ថែមយ៉ាងសម្បូរបែប​ធ្វើឱ្យអ្នកភូមិកាន់​តែពេញចិត្ត។ បច្ចុប្បន្ននេះ នៅតាមផ្ទះនីមួយៗក្នុងភូមិពាម ភូមិគោកត្នោត គឺដាំដើមចេកគ្រាប់ជាច្រើន​នៅតាមផ្ទះ​នីមួយៗ ដើម្បីយកទៅចាក់ចេកសម្រាប់ប្រើប្រាស់នៅក្នុងពិធីបុណ្យទានផ្សេងៗ៕

អត្ថបទ៖ ជុន កុសល

អត្ថបទទាក់ទង

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia
ព័ត៌មានជាតិ

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

2 hours មុន
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន
ព័ត៌មានជាតិ

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

1 day មុន
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

1 day មុន
ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

2 days មុន
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន
ព័ត៌មានជាតិ

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

2 days មុន
អត្ថបទបន្ទាប់
ប.ស.ស. សម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញ

ប.ស.ស. សម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញ

  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

September 17, 2023
រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

September 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

March 16, 2023
មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

September 16, 2023
វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

October 1, 2023
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

September 30, 2023
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

Australia Strengthens Commitment to Environmental Cooperation with Cambodia

September 30, 2023
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

September 30, 2023

+855 77 57 96 69

info@khempire.com

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
Facebook-f Instagram

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Go to mobile version