ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុត សុគា អនុប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់រូបភាពផ្កាយរណប របស់ក្រសួងបរិស្ថានបានផ្តល់អោយ នៅចំណុចស្រែតាំងយ៉ លេខរៀងទី56 បានចំនួន01ទីតាំង មានទំហំ9,5ហិកតា ត្រង់និយាមកាលេខ 311275/1366783 ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការដាំណាំ ដូចជា ដូង ក្រូច និងដំឡូងមី ប្រហែល1ឆ្នាំកន្លះហើយ ៕