នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានចូលរួមជាមួយក្រុមការងារគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍនតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ចុះពិនិត្យទីតាំងសំណង់ផែទេសចរណ៍សង់ដោយខុសច្បាប់ ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ សុំច្បាប់ធ្វើផែទេសចរណ៍ជាលក្ខណៈគ្រួសារ បែរជាសាងសង់សំណង់អគាររឹងមាំទៅវិញ ។ ការងារនេះដឹកនាំដោយលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ។
ការចុះពិនិត្យទីតាំងផ្ទាល់ ឃើញថាពិតជាមានសាងសង់ផ្ទះចំនួន ០២ខ្នង ធ្វើពីថ្ម និងផែទេសចរណ៍ចំនួន១ ធ្វើពីឈើ អង្គប្រជុំបានសម្រេចឱ្យម្ចាស់សំណង់ធ្វើការរុះរើផែទេសចរណ៍ អំពីឈើចំនួន ៣ម៉ែត្រ ដែលលយចូលជ្រៅក្នុងដៃព្រែកអណ្តូងទឹក និងកែសម្រួលអគារផ្ទះឡើងវិញ ដោយទុករយៈពេល១៥ថ្ងៃ ៕