ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២៤ លោកអនុប្រធានការិយាល័យ បានដឹកនាំមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ចំនួន០៣នាក់ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន០១នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០២នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០២នាក់ ចុះត្រួតពិនិត្យទីតាំងដីដែលបានហាមឃាត់នៅចំណុចចម្ការតាម៉ៅ ចម្ការតាសុខ ចំការតាឈិត និយាមកាលេខ ៥២៣២៣៧-១៥៤៥៤៩៤ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សង្កេតឃើញថា មិនមានការកាប់គាស់ រុករានដីព្រៃទៀតទេ និងសារអន្ទាក់ បានចំនួន៣០ខ្សែ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការចល័ត៣៩១ ៕