Advertisement
KH EMPIRE
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
KH EMPIRE

ឯកឧត្ដម អ៊ាង សុផល្លែត ៖ «ក្នុងនាមអ្នកជំនាន់មុន យើងត្រូវបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ»

Borina Ngauv ដោយ Borina Ngauv
3 months មុន
ក្នុង ព័ត៌មានជាតិ
0 0
ឯកឧត្ដម អ៊ាង សុផល្លែត ៖ «ក្នុងនាមអ្នកជំនាន់មុន យើងត្រូវបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ»
0
ចែករំលែក
5
ទស្សនា
Share on FacebookShare on Twitter

ឃុំមៀន ៖ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណជាង៣៥០នាក់ មកពីភូមិចំនួន៧គឺភូមិថ្មសំលៀង ភូមិបន្ទាយមៀន ភូមិថ្មី ភូមិព្រៃសំបួរកើត ភូមិព្រៃសំបួរលិច ភូមិស្វាយពក និងភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីបានលើកឡើងពីសមិទ្ធផលនានាដែលក្រុមការងារបានចូលរួមស្ថាបនានៅក្នុងមូលដ្ឋាន និងការវិវឌ្ឍរបស់សង្គមជាតិ ឯកឧត្តមប្រធានបានជំរុញឱ្យបងប្អូនទាំងអស់គ្នាខិតខំបន្សល់ស្នាដៃ ក៏ដូចជាកេរ្តិ៍ដំណែលដល់ក្មេងជំនាន់ក្រោយ ដែលនោះគឺមិនមែនសំដៅទៅលើតែសមិទ្ធផលរូបវន្តតែប៉ុណ្ណោះទេ គឺកេរ្តិ៍ដំណែលនេះសំដៅលើសុខសន្តិភាព។ ឯកឧត្តមប្រធាន បានបន្ថែមថា ក្នុងនាមអ្នកដែលកើតក្នុងទស្សវត្ស៧០ ឬមុននេះ យើងបានទទួលរងទុក្ខវេទនាពីផលវិបាកនៃសង្គ្រាមរួមមាន ការប្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ ការរស់នៅគ្មានសិទ្ធសេរីភាព រស់នៅក្រោមការភ័យខ្លាច ខ្វះខាតសព្វបែបយ៉ាងជាពិសេសការហូបចុក ដូចនេះយើងមិនត្រូវឱ្យជាន់ដានប្រវត្តិសាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំនាន់ក្រោយស្តីបន្ទោសយើងថាគ្មានទំនួលខុសត្រូវចំពោះសង្គមជាតិ យើងត្រូវការពារឱ្យខានតែបាននូវសន្តិភាព ដើម្បីអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយទទួលបានឱកាសក្លាយជាទំពាំងស្នងឬស្សី ទទួលបន្តភារកិច្ចពីយើងដើម្បីបន្តនិរន្តភាពអភិវឌ្ឍន៍សង្គមជាតិយើង។

ឯកឧត្តមក៏បានរំលឹកផងដែរថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន គឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត ។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ។

ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងសន្តិភាពជាបន្តទៅទៀត ឯកឧត្តមបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធិផលដែលមានស្រាប់ អោយបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូលរួមចំណែក កសាងនូវ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង ភូមិឃុំមានសុវត្ថិភាព និង សូមពុកម៉ែបងប្អូន ទាំងអស់ ទៅបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខកខាន និងកុំភ្លេចគូសអោយចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា នៅខាងក្រោមបង្អស់នៃសន្លឹកឆ្នោត ផ្នែកខាងស្តាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ជាបេក្ខភាពនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ៕

អត្ថបទទាក់ទង

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia
ព័ត៌មានជាតិ

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

3 hours មុន
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន
ព័ត៌មានជាតិ

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

1 day មុន
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
ព័ត៌មានជាតិ

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

1 day មុន
ជាការបោះជំហានថ្មីមួយទៀត! ខេត្តចំនួន ៣ ចុះអានុសារណៈយោគយល់គ្នា ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

2 days មុន
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន
ព័ត៌មានជាតិ

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

2 days មុន
អត្ថបទបន្ទាប់
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅពេលទៅបោះត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅពេលទៅបោះត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

  • និន្នាការ
  • មតិយោបល់
  • អត្ថបទថ្មីៗ
កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

កុំអូសរំលងអី! ជួយស៊ែរដល់អ្នកដែលរៀបការហើយអត់មាន-កូ-ន បានដឹងផង ដើមនេះអាចព្យាបាលបាន

September 17, 2023
រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាសហគមន៍គប្បីបន្ថែមផ្នែកសេវាកម្មទេសចរណ៍ និងបង្កើនផលកសិកម្ម ដើម្បីកាត់បន្ថយការចំណាយ និងអាចបង្កើនប្រាក់ចំណូលបានច្រើនច្រក

September 17, 2023
សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

សម្តេចតេជោ ហ៊ុន សែន៖ មិនថាអស់ថវិកាប៉ុន្មានទេ ត្រូវតែសង់ព្រះរាជដំណាក់ នៅខេត្តសៀមរាបឡើងវិញ

March 16, 2023
មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

September 16, 2023
វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

វីដេអូឯកសារការផលិត RUM អំពៅរបស់កម្ពុជាដែលពិភពលោកទទួលស្គាល់

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

អ្នកស្រាវជ្រាវភ្ញាក់ផ្អើល ពេលបូកចំនួនជណ្តើរ​ប្រាសាទ​អរិយធម៌ Maya នេះថ្ងៃលើភពផែនដី

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

Ronaldo បាត់ឱកាស ២គ្រាប់នៅ World Cup ក្រោយគ្រាប់ទីមួយត្រូវ FIFA ឲ្យ Bruno

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

មោទកភាព! ចក្រភពអង្គរ ឬចក្រភពខ្មែរ លេចឡើងលើផែនទី​ចក្រភព​ចំនួន១០០

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

Ministry of Environment Initiates Ambitious Campaign to Reduce Plastic Bag Usage in Cambodia

October 1, 2023
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អះអាងគាំទ្រលើការងារអាទិភាព របស់ក្រសួងបរិស្ថាន

International Organization for Migration (IOM) Reaffirms Commitment to Ministry of Environment’s Priority Initiatives

September 30, 2023
អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

Australia Strengthens Commitment to Environmental Cooperation with Cambodia

September 30, 2023
ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ក្រសួងបរិស្ថាន៖ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ សាលារៀនជាង៩០០០ ស្ម័គ្រចិត្តចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

September 30, 2023

+855 77 57 96 69

info@khempire.com

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍
Facebook-f Instagram

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • ហិរញ្ញវត្ថុ
  • កីឡា
  • បទយកការណ៍

© ២០២៣ រក្សាសិទ្ធិដោយ៖ KH EMPIRE.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
Go to mobile version