នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈរ រតន: អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ ៨១៣នាក់។
ក្នុងកម្មវិធីនេះ ផងដែរមានការសំណេះសំណាលជាមួយសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ អោយមានការចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ មានការសម្អាតអនាម័យបរិស្ថានក្នុងបរិវេណលំនៅឋាន បរិវេណខាងក្រៅឳ្យបានជាប់ជាប្រចាំ ដើម្បីអោយក្លាយជាទម្លាប់ស្អាត ដោយផ្ដើមចេញពីខ្លួនយើងម្នាក់ៗ និងមានការសម្អាតអនាម័យបរិស្ថានព្រមគ្នារបស់រដ្ឋបាលឃុំចំនួន ៣ របស់ស្រុកបរិបូរណ៍ ដែលនៅតាមដងផ្លូវជាតិលេខ៥ ផងដែរ ៕