ថ្ងៃទី ២៧ ខែវិច្ឆិកា ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានរាជធានី បានសហការជាមួយលោកនាយករងរដ្ឋបាលខណ្ឌ សង្កាត់ ភូមិ ចុះអធិការកិច្ចលើទីតាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ូ វៃ ហ្គាមិុន (ខេមបូឌា)ឯ.ក ស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធីសែនជ័យ ដែលបានបានបង្ហុយផ្សែងខ្មៅ និងក្លិនឈ្លៀមធ្វើឲ្យប៉ះពាល់ដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបញ្ញាសាស្រ្តអន្តរជាតិ (សាខាទី៩)៕