មន្រ្ដីឧទ្យានុរក្សចំនួន៤នាក់បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធសរុបចំនួន១៥នាក់ ក្រោមការដឹកនាំដោយលោក ម៉ូវ ជា អភិបាលរងនៃគណៈអភិបាលស្រុក ប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿងចុះល្បាតនៅចំណុចព្រះកន្លងUTM418642-1436493 ស្ថិតនៅក្នុងភូមិស្តៅ ឃុំអន្លង់សំណរ និងចំណុចស្ទឹងជ្រៅ UTM418445-1423826 ស្ថិតនៅក្នុងភូមិស្ទឹងជ្រៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្ដិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍ ប ចំនួន១០គ្រឿង ឧបករណ៍ស្បៃមុងចំនួន១៥គ្រឿង និងឧបករណ៍ឈ្នុកចំនួន២៦កន្លែង ដែលបង្កឡើងដោយអញ្ញាតជន ។
កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន១០គ្រឿង របាំងសាច់អួនចំនួន១០០0ម៉ែត្រ ឧបករណ៍ស្បៃមុងចំនួន១៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណ៧០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម ឧបករណ៍ឈ្នុកចំនួន២៦កន្លែង បង្គោលឈ្នុកចំនួន៦៤ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល ៥០គីឡូក្រាម ៕