សំឡេងស្គរជ័យបានបន្លឺខ្លាំងៗ ខ្ទរពេញបរិវេណ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាលើឧទ្យានជាតិព្រះកុសុមៈគិរីរម្យ នៅវេលាម៉ោង ៨និង១២នាទី ព្រឹក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរ រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាបេតិកភណ្ឌពិភពលោក នៃអង្គការ UNESCO កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ១៦៖ ៤៤នាទីរសៀល ម៉ោងនៅកម្ពុជា នាទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។
ឯឧត្តមរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញអមដំណើរសម្តេចគតិព្រឹទ្ធបណ្ឌិតអបអរសាទរ ពិធីទូងស្គរជ័យ ដេីម្បីចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៍សំខាន់មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ក្នុងឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ ” ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ នៅក្នុងឧទ្យានជាតិព្រះកុសម:គីរីរម្យ ។ សូមជម្រាបជូនថា គិតមកត្រឹមពេលនេះ កម្ពុជាមានប្រាសាទចំនួន៤ហើយ បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ ដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយមនុស្សជាតិ ក្នុងនោះមានតំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា៕