ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ លោក ជា យុទ្ធា អនុប្រធានការិយាល័យឧទ្យានជាតិគិរីរម្យ ដឹកនាំកម្លាំង១៧នាក់ សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្នាក់ការល្បាតចំបក់ ចុះប្រតិបត្តិការបង្ក្រាបការទន្ទ្រានដីរបស់រដ្ឋ បំណងយកធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និង បង្កើតឡចំនួន៧ ទីតាំងនៅចំណុចខាងលិចទឹកធ្លាក់អូរគគីរ ដូចខាងក្រោម:
+ទីតាំងទី១ និយាកា (397024- 1236970) មានសង់ផ្ទះធ្វើអំពីឈើប្រក់ស័ង្កីទំហំ(4×5)ម៉ែត្រ
+ទីតាំងទី២ និយាមកា(397066- 1236960) មានសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ(3×4)ម៉ែត្រ
+ទីតាំងទី៣ និយាមកា (397022- 1236835) មានសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ(3×4)ម៉ែត្រ
+ទីតាំងទី៤ និយាមកា(397183- 1236732) មានសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ(4×5)ម៉ែត្រ
+ទីតាំងទី៥ និយាមកា(397109- 1236815) មានសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ(3×4)ម៉ែត្រ
+ទីតាំងទី ៦មាននិយាមកា (397090- 1236869) មានសង់រោងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ(3×4)ម៉ែត្រ ប្រព្រឹត្តឡើងដោយ(អញ្ញជន)។
+ទីតាំងទី៧ (397111-1236828) ឡធ្យូង ចំនួន១ ។ ទីតាំងខាងលើស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ។
ជាលទ្ធផលក្រុមការងារបានរុះរើរោង និងឡទាំង៧ ទីតាំងខាងលើកម្ទេចចោលនៅនឹងកន្លែងកើតហេតុនិងបន្តស្រាវជ្រាវរកជនដែលប្រព្រឹត្តដើម្បីចាត់ការ តាមនីតិវីធី ក្រមបរិស្ថាននិងធនធានធម្មជាតិ ៕