ថ្ងៃទី ១៣ ធ្នូ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំមន្ត្រីស្ម័គ្រចិត្តល្បាតផ្នែកសហគមន៍ ចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សិក្សាជីវៈសាស្ត្ររស់នៅរបស់ហ្វូងសត្វដំរីព្រៃ និងរុករក ដោះខ្សែអន្ទាក់សត្វព្រៃ នៅចំណុចដូចខាងក្រោម ៖
១)- សិក្សាពីតំបន់ជីវៈសាស្ត្រនៃការរស់នៅ របស់ហ្វូងសត្វដំរីព្រៃ(ក្រុមគ្រួសាររបស់សំណាងលំផាត់)
២)- រុករក ដោះខ្សែអន្ទាក់សត្វព្រៃ
៣)- ក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ម៉ាស្ទ័រ ខេសាន់ ស្ថិតក្នុង ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី
៤)- ក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ស្ថិតក្នុង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
៥)- និងក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ៕