ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានដឹកនាំក្រុមល្បាតសហគមន៍ភូមិអូរអាម ចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ជាលទ្ធផលរួមមាន÷
-នៅត្រង់ចំណុចផ្លូវបំបែកបី និយាមកា 719440,1349127 ស្ថិតក្នុងអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានដកហូតដុំឆក់ត្រី ចំនួន០២ដុំ យកមករក្សាទុកនៅស្នាក់ការរងអូរប៉ាម ដើម្បីបន្តនីតិវិធីច្បាប់។
-នៅត្រង់ចំណុចផ្លូវដឹកប្រេងចាស់ និយាមកា 725879,1348533 ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឃើញដានជើងសត្វខ្ទីង ចំនួន២ក្បាល ៕