ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយកម្លាំងលេខាធិការដ្ធាន គណៈបញ្ជាការឯកភាពក្រុងសែនមនោរម្យ ដឹកនាំដោយ លោកមាស ចន្នី អភិបាលរងក្រុង ដែលមានសមាសភាពចូលរួមចំនួន១២នាក់ ជាលទ្ធផលមានដូចខាងក្រោម៖
១-ក្រុមការងារបានធ្វើការចុះពិនិត្យទីតាំងសម្រាប់ធ្វើទីលានចាក់សំរាមចំនួន០២(ពីរ)ទីតាំង
-ទីតាំងទី០១ នៅចំណុច ភ្នំបីតង់ និយាមកា ៧២១៧០៣,១៣៨១០៨៩ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
-ទីតាំងទី០២ នៅចំណុច ទួលអូរថ្មដា ផ្លូវទៅមេម៉ង់ (ចុងភូមិស្រែអ៊ី/ដែនភ្នំព្រេច) និយាមកា ៧២០៦៥០,១៣៨៧៤៩៨ ស្ថិតក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕