ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ សហការជាមួយកម្លាំងលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពស្រុកកែវសីមាដឹកនាំ ដោយលោក អឿន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាលស្រុកកែវសីមា ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ជីក កកាយ បូមដីដើម្បីទាញយកមាស នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំរហាវ ស្ថិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានចំនួន២ទីតាំងដូចខាងក្រោម៖
– ទីតាំងទី១ ចំណុចអូររហាវ និយាមកា៦៨៤៥០៤-១៣៩១៧២៦ ក្រុមការងារបានធ្វើការដកហូតវត្ថុតាងរួមមាន៖
១. ម៉ាស៊ីនមាស៊ូតចំនួន០២គ្រឿង
២. ក្បាលបូមទឹកចំនួន០១គ្រឿង
៣. ក្បាលបូមដីចំនួន០១គ្រឿង។
៤. ទុយោទំហំ១៥សង់ទីម៉ែត្រ ប្រវែង៤ម៉ែត្រចំនួន០៦ដើម។
– ទីតាងទី២ ចំណុចអូររហាវ និយាមកា ៦៨៤៨០៤-១៣៩១៣៥៧បានដកហូតវត្ថុតាងរួមមាន
១. ម៉ាស៊ីនម៉ាស៊ូតចំនួន០២គ្រឿង
២. ក្បាលបូមដីចំនួន០១គ្រឿង
៣. ទុយោទំហំ១៥សង់ទីម៉ែត្រ ប្រវែង៤ម៉ែត្រចំនួន០៣ដើម។
ក្នុងពេលចុះប្រតិបត្តិការក្រុមការងារពុំបានជួបជនសង្ស័យណាម្នាក់នៅកន្លែងកើតហេតុឡើយ។ វត្ថុតាងបានដកហូតខាងលើ ក្រុមការងារបានរកមធ្យោបាយដឹងជញ្ជូនយកទៅរក្សាទុកនៅស្នាក់ការអូរខ្ទង់ ដើម្បីបន្តនីតិវិធីច្បាប់ ៕