ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល នៃមន្ទីរបរិស្ថានខេត្តកោះកុង មន្រ្តីឧទ្យានុរក្សកម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៦៥១២១-១២៧៨៥២០) បានធ្វើការដកហូតរណាយន្តតូចចំនួន ០១គ្រឿង អញ្ញត្តជន ស្ថិតនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕