ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រុមការងារ ទីស្នាក់ការ ឧទ្យានជាតិ ស្រុកអូរយ៉ាដាវ បានចូលរួមជាមួយកម្លាំងអធិការដ្ឋានស្រុក ដឹកនាំដោយ លោក ងយ ដន អធិការរងនៃអធិការដ្ឋានស្រុកអូរយ៉ាដាវ ប៉ុស្តិ៍រដ្ឋបាលឃុំយ៉ាទុង និងអាជ្ញាធភូមិឃុំ ចុះសាវជ្រាវតាមដីការបង្គាប់អោយស៊ើបសួរជំនួសរបស់លោក វង្ស សិរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរនគិរី លើសំណុំរឿងលេខ៣៩៨ ករណីកាប់គាស់រុនរានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅព្រៃភូមិដរធំ ឃុំយ៉ាទុងស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី។ លទ្ធផល៖ ក្រុមការងារបានសាកសួរព័ត៌មានពីលោកជំនួយការភូមិដរធំ ឈ្មោះ សល់ ជ្មេក បានឆ្លើយថា មិនបានស្គាល់ជនប្រព្រឹត្ត និងទីតាំងកាប់រាននោះឡើយ ។ តាមការពិនិត្យទីតាំងជាក់ស្ដែង គឺពុំមានសកម្មភាព ឬស្លាកស្នាមកាប់រានថ្មី នោះទេ នឹងមានរុក្ខជាតិតូច ធំ ដុះឡើងវិញ ៕