ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមសិក្ខាសាលាលើសេចក្ដីព្រាងចុងក្រោយ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ ៥ឆ្នាំ(២០២៥-២០២៩) របស់សហគមន៍តំបន់ការពារធម្មជាតិទ័ពជាង ក្រោមធិបតីភាព លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង មានការចូលរួមពី មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង លោកប្រធានការិយាល័យរ៉ែ និងថាមពលស្រុក ស្រែអំបិល នាយរងទទួលរួមផ្នែករដ្ឋបាលព្រៃឈើ ស្រុក ស្រែអំបិល អាជ្ញាធរភូមិឃុំ សមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទ័ពជាង សរុបអ្នកចូលរួម ២៧នាក់ស្រី ០១នាក់ នៅស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិទ័ពជាង។
ក្រោយពីប្រជុំចប់នាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានដឹកនាំក្រុមការងារ ធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិកក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ៕