ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ ឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី មានកម្លាំងទីស្នាក់ការ ឧទ្យានជាតិ វើនសៃ-សៀមប៉ាង និងស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង បានចុះល្បាតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖
+ទីស្នាក់ការ ឧទ្យានជាតិ វើនសៃ-សៀមប៉ាង
-លោក នុត តូម៉ា អនុប្រធានទីស្នាក់ ការ បានដឹកនាំក្រុមការងារ ចុះល្បាតត្រួតពិនិត្យ នៅចំណុច ភ្នំព្រាងៗ និងអូរខ្សាច់ ពុំមានអ្វីគួរកត់សម្គាល់ទ្បើយ។
+ ស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-លោក លៀម ស៊ូ មន្រ្តី ឧទ្យានុរក្ស បាននាំភ្ញៀវទេសចរអន្តរជាតិ ចំនួន ០២ នាក់ ស្ត្រី០១នាក់ ដែលទៅទស្សនាកម្សាន្តនៅភ្នំវាលធំ ឧទ្យានជាតិ វីរៈ ជ័យ ត្រឡប់មកវិញដោយសុវត្ថិភាព និងបានកត់ត្រាទិន្នន័យសត្វព្រៃ៖ ឃើញសត្វកេងកងចំនួន ០២ក្បាល ស្វាចំនួន ១១ក្បាល សំពោចចំនួន ០៣ក្បាល និងបានឮសំឡេងទោចយំចំនួន ១០ក្បាល ៕