ក.តំបន់ដែនជម្រកសត្វព្រៃបឹងពែរ
នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿងបានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន៤នាក់ សហគម៍ភ្នំបាល្ល័ង្គចំនួន១នាក់ និងសហគមន៍ព្រៃធំចំនួន១នាក់ ចុះល្បាតដល់ចំណុចអូរក្បាលចាUTM449620-1479098 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបជនសង្ស័យកំពុងលួចកាប់បំផ្លាញព្រៃឈើ (ឈើក្រាក់) ដោយប្រើប្រាស់រណាយន្ត ពេលកម្លាំងល្បាតទៅដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុករណាយន្តខ្នាតធំ០១គ្រឿង និងបានដកហូតវត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រោង មន្រ្តីជំនាញបានកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្ត្រីឧទ្យានុរក្សចំនួន០៦នាក់ប្រើ ប្រាស់ម៉ូតូចំនួន០៦គ្រឿងសហការជាមួយកកំលាំងយោធាប្រតិ បត្តិការសិករងខេត្ត និងគណៈបញ្ជាការស្រុកស្វាយលើ បានធ្វើការចុះល្បាតនៅចំណុចកសំរោង UTM408506-1525784 ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះទីតាំងកាន់កាប់អាស្រ័យផលខុសច្បាប់ចំនួន០៧ទីតាំង លើផ្ទៃដីទំហំសរុបប្រមាណជា៣១,០៥ហិកតា តាមការពិនិត្យជាដីស្រែនិងមានខ្ទមចំនួន៣។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
– មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន២នាក់ ចុះល្បាតដល់ចំណុចអណ្តូងលោក UTM454829-1488185 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៩សន្លឹក ៕