ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថាន បានសហការជាមួយរដ្ឋបាលក្រុងស្វាយរៀង និងអាជ្ញាធរសង្កាត់ស្វាយរៀង ដើម្បីចុះតាមដានត្រួតពិនិត្យលើការប្រតិបត្ដិទីលានទុកដាក់សំណល់ផ្ទះបាយ សុភី សម្បត្ដិ ពាណិជ្ជ ស្ថិតនៅនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្ដស្វាយរៀង ដែលកន្លងមករដ្ឋបាលខេត្ដ បានចេញលិខិតចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដែលតម្រូវអោយម្ចាស់ទីលានត្រូវបិទបញ្ចប់ទីលាននៅចុងខែធ្នូ ឆ្នាំ២០២៤នេះ ៕