លោក ថន ចាន់ អនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃដឹកនាំមន្ត្រីចំនួន៥នាក់ ចុះបង្រ្កាបការកាប់គាស់ រុករានដីព្រៃ និងសង់គ្រោងរោងធ្វើអំពីឈើទំហំ (៥មx៦ម) ចំនួន១ខ្នង ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ចំនួន១ទីតាំង នៅចំណុចទេទឹកពុះ ត្រង់និយាម កា(396423-1296207)ក្នុងដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើលេខៈ ២៤/២៩ ដកចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈពេលចុះបង្ក្រាបជនល្មើសមិនបាននៅទីតាំងកើតហេតុទេ។ វត្ថុតាងល្មើសដែលបានដកហូតរួមមាន៖
+ស័ង្កសីប្រវែង២ម៉ែត្រចំនួន១០សន្លឹក (គុណភាព ៤០%)។
+ឈើអារប្រភេទក្រៅលំដាប់ថ្នាក់មុខ កាត់( ០.១៤មx០.១៤មx៣មx៩ដើម, ០.០៤មx០.០៤មx៥មx១៤សន្លឹក, ០.០៤មx០.១២មx៥មx៩សន្លឹក)ស្មើនឹង ០.៨៥៧ម៉ែត្រត្រីគុណ(គុណភាព៤០%) ត្រូវបានក្រុមការងារនាំយកមកថែរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីក្រមបរិស្ថាននិងធនធានធម្មជាតិ ៕