ថ្ងៃទី០៧-០៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ ស្នាក់ការរងអូររហារ និងសហគមន៍ស្ម័គ្រចិត្ត បានចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រភូមិស្រែពកធំ ឃុំសិរីមង្គលស្រុកកូនមុំ ខេត្តរតនគីរី។ លទ្ធផល ៖ នៅចំណុចអូរទីទុយ និយាមកា ៦៩៥០២៨- ១៤៦៣៦២៩ ក្រុមការងារបានឃើញមានការលួចដាក់អន្ទាក់វាត់ ដែលជនសង្ស័យបានដាក់ផ្លុងចោលក្នុងព្រៃឬស្សី ដើម្បីចាប់យកសត្វព្រៃ ប្រភេទខ្សែគោមានចំនួន៥៣ខ្សែ និងបានឃើញសត្វជ្រូកព្រៃចំនួន០៣ ក្បាល ជាប់អន្ទាក់ងាប់ស្អុយរលួយ។ ចំពោះខ្សែអន្ទាក់ក្រុមការងារបានប្រមូលយកមករក្សាទុកនៅទីស្នាក់ការរងអូររហារដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕