នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក សហការជាមួយនាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ បានចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការគ្រប់គ្រងសំណល់រាវ ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់ក្រុមហ៊ុនចំនួន០២ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង និងនិងខេត្តបាត់ដំបង ដោយទទួលបានលទ្ធផលបឋមដូចខាងក្រោម៖
១. ក្រុមហ៊ុន Phoenix Industrial Co., Ltd.
– មានអាសយដ្ឋាននៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
– អាជីវកម្ម៖ កែច្នៃម្សៅដំឡូងមី (សម្បកគ្រាប់ម្សៅដំឡូងមី និងអេតាណុល)
– លទ្ធផលស្វ័យត្រួតពិនិត្យនៅទីតាំង៖ ឧបករណ៍ដំណើរការធម្មតា pH=8.47, TSS=27.77mg/L, COD=45.34mg/L (គ្រប់ប៉ារ៉ាម៉ែត្រអនុលោមស្តង់ដារ)
– បរិមាណសំណល់រាវជាមធ្យមប្រចាំថ្ងៃប្រមាណ ១០០ម៉ែត្រគូប/ថ្ងៃ
– មានអ្នកដំណើរការអាងប្រព្រឹត្តិកម្មជនជាតិចិន ៣រូប (អ្នកបច្ចេកទស ១រូប និងជំនួយការ ២រូប
– បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យកាលពីខែវិច្ឆិកា ឆ្នាំ២០២៤
– តាំងពីបំពាក់ ក្រុមហ៊ុនបំពាក់បានមកលាងសម្អាត ថែទាំឧបករណ៍ស្វ័យត្រួតពិនិត្យបាន ៣ដង
– មិនមានបញ្ហាអ៊ីនធឺណេត
– ក្រុមហ៊ុនប្តេជ្ញាចិត្តទុកដាក់លើការថែទាំងបរិស្ថាន ដោយគោរពតាមច្បាប់របស់ប្រទេសកម្ពុជា។
២. ក្រុមហ៊ុន Super Link Fashion (Cambodia) Co., Ltd.
– មានអាសយដ្ឋាន ស្ថិតនៅភូមិសូវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
– អាជីវកម្ម៖ ចាក់ ត្បាញ កាត់ដេរសម្លៀកបំពាក់ និងជម្រះក្អែល
– លទ្ធផលស្វ័យត្រួតពិនិត្យនៅទីតាំង៖ ទិន្នន័យបង្ហាញនៅលើអេក្រង់មិនប្រក្រតី (ERROR)
– បរិមាណសំណល់រាវជាមធ្យមប្រចាំថ្ងៃប្រមាណ ១២០ ម៉ែត្រគូប/ថ្ងៃ
– មានអ្នកដំណើរការអាងប្រព្រឹត្តិកម្មជនជាតិចិន១រូប និងជនជាតិខ្មែរ ២រូប
– បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យកាលពី ខែវិច្ឆិកា ឆ្នាំ២០២៤
– ក្រុមហ៊ុនបំពាក់បានមកលាងសម្អាត និងថែទាំឧបករណ៍ស្វ័យត្រួតពិនិត្យបាន ១ដង។
ក្រុមការងារបានប្រមូលសំណាកសម្រាប់ធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីផ្ទៀងផ្ទាត់វាយតម្លៃបន្ថែម ៕