ថ្ងៃទី ១០ មករា ២០២៥ ឧទ្យានជាតិព្រះមុនីវង្សបូកគោ កម្លាំងឧទ្យានុរក្សស្នាក់ការសាមគ្គី ចំនួន០៣នាក់ បានសហការជាមួយ លោកឧត្តមសេនីយ៍ត្រី សាន់ ស៊ឺ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានដឹកនាំកម្លាំងនាយទាហាន នាយទាហានរង ចំនួន ០៧នាក់ ចុះល្បាតនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ចំនួន ០២ទីតាំង ដូចខាងក្រោម៖
_ទីតាំងទី០១ ស្ថិតនៅចំនុចខាងលើភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
_ទីតាំងទី០២ ស្ថិតនៅចំនុចអូរអន្លុងខ្ចៅ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជាលទ្ធផល ក្រុមការងារពុំជួបសកម្មភាពបទល្មើសទេ រួមទាំងនៅចំណុចវាលកញ្ចូត និងចំណុចស្ទឹងអ៊ឺ ៕