-ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ស្នាក់ការជប់រុន ចំនួន០១នាក់ មន្ត្រីស្ម័គ្រចិត្ត ចំនួន ០៤នាក់ បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពប្រាសាទព្រះវិហារ-ភ្នំដងរែក ត្រង់ចំណុចព្រៃប្រាសាទ និយាមការ ៤៤៣៤៦៧-១៥៨៤៨០៤ ភូមិសាស្រ្តភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ លទ្ធផលពុំបានជួបបទល្មើសអ្វីឡើយ។
-ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មន្ដ្រីឧទ្យានុក្សស្នាក់ការអូរអំបិល ០១នាក់ សហការជាមួយកម្លាំងយាមល្បាត របស់អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា ចំនួន ០៥នាក់ ចុះល្បាតទប់ស្កាត់ និងបង្ក្រាប បទល្មើស ធនធាន ធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានចំណុច និយាម ៤០៦១៩៥-១៥៥១៣២៤ ស្ថិតក្នុងភូមិ អូរតាមែង ឃុំអន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ ជាផលទ្ធផល ពុំបានជួបប្រទះ បទល្មើសអ្វីទេ។
-ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង និងកម្លាំងយោធាផ្នែកសឹក រងស្រុកអន្លង់វែងសរុប ០៤នាក់ បានចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នដល់ចំណុចកែងសន្លុងរួចបន្តដល់ចំណុចជើងភ្នំរូងដែកនិយាមកា 370164-1557858 នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាលទ្ធផលពុំបានជួបបទល្មើសអ្វីទេ ៕