ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ បានដឹកនាំសហគមន៍ តំបន់ការពារធម្មជាតិ អរបួនលើ ចុះល្បាត តាមដាន ស្រាវជ្រាវ អង្កេត ទប់ស្កាត់និងបង្រាបបទល្មើសធនធានធ្មជាតិ ដោយមានអ្នកការចូលរួមសរុប ០៩នាក់ ស្រី០៣នាក់ក្នុងនោះរួមមានប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំអរបួនលើ១នាក់ គណៈកម្មការនិងសមាជិក សហគមន៍០៦នាក់ បុគ្គលិកអង្គការMVI ១នាក់ ។
ជាលទ្ធផលនៅចំណុចទួលអន្លុងជ្រូកព្រៃស្អុយ បានប្រទះឃើញសកម្មភាពកាត់រំលំឈើខ្លុង ចំនួន០៧ដើមប្រហែល៣ថ្ងៃមុន ស្ថិតនៅភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕