នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈរ រតន: អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន តំណាងអគ្គគោលនយោបាយ និងយុទ្ធសាស្ត្រ រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណ ៤២៦នាក់។
ក្នុងកម្មវិធីនេះ ផងដែរមានការសំណេះសំណាលជាមួយសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ អោយមានការចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ មានការសំអាតអនាម័យបរិស្ថានក្នុងបរិវេណលំនៅឋាន បរិវេណខាងក្រៅឳ្យបានជាប់ជាប្រចាំ ដើម្បីអោយក្លាយជាទម្លាប់ស្អាត ដោយផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ក្នុងកម្មវិអីនេះដែរគណៈអធិតី និងលោកគ្រូ អ្នកគ្រូបានរើសសំរាមតាមដងផ្លូវជាតិលេខ៥ ផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តម ឈរ រតនៈ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយ លើបញ្ហាសំរាមសំណល់រឹង ដែលបោះចោលអនាធិបតេយ្យ ជាពិសេសសំណល់ប្លាស្ទិកនៅតាមមាត់កំពង់ទឹក ក្នុងទឹកទន្លេស្ថិតនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដោយមានការចូលរួមពីលោកប្រធានឃុំ និងក្រុមការងារពាក់ព័ន្ធចំនួន ១៧នាក់ នៅសាលាឃុំ ៕