លោក កុយ សូនីន អនុប្រធានមន្ទីរបានចូលរួមជាមួយក្រុមការងារអនុគណ: កម្មការវិនិយោគខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែងលើគម្រោងស្នើសុំពិនិត្យនិងផ្តល់យោបល់របាយការណ៍ និងការធ្វើកិច្ចសន្យាការពារបរិស្ថាន ចំនួន៤គម្រោងដែលមានដូចខាងក្រោម:
១.រោងចក្រផលិតស្បែកជើងគ្រប់ប្រភេទរបស់ក្រុមហ៊ុន ដុងសិន ហ៊ូដវែរ(ខេមបូឌា)ឯ.ក(ទីតាំងជួល)សំណង់អគារ ៧,២០០ម៉ែត្រការ៉េ សំណង់ថ្មី ចំនួន ១ល្វែងកំពស់៣ជាន់ នៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ។
២.ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ សម្ភារ:សត្វចិញ្ចឹម និងវាយនភណ្ឌប្រើក្នុងផ្ទះបាយ របស់ក្រុមហ៊ុន ជាំង មីងតៃ(ខេមបូឌា)ហូមថេកស្ថាយ (ជួល)សំណង់អគារមានស្រាប់ចំនួន១ល្វែងទំហំ៦,០៧២ ម៉ែត្រការ៉េ ចាប់ដំណើរការផលិតកម្មក្នុងខែមីនា ឆ្នាំ២០២៥ នៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ។
៣.ក្រុមហ៊ុន គ្រឿងសង្ហារឹម អាល់កា មេឃនីខល តិចណូឡូជី ឯ.ក របស់ក្រុមហ៊ុន ជាំង មីងតៃ (ខេមបូឌា)ឯ.ក (ជួលដី) សំណង់អគារកំពុងសាងសង់ ចំនួន១ ល្វែង ទំហំ៣,២០០ម៉ែត្រការ៉េ ចាប់ដំណើរការផលិតកម្មក្នុងខែមីនា ឆ្នាំ ២០២៥ នៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ។
៤.ក្រុមហ៊ុនផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ឌីស៊ី សេហ្វស៊ី(ខេមបូឌា)ឯ.ក (ជួល)សំណង់អគារកំពុងសាងសង់ចំនួន១ល្វែង ទំហំ៨,៣០០ ម៉ែត្រការ៉េ ចាប់ដំណើរការផលិតកម្មក្នុងខែមីនា ឆ្នាំ២០២៥ នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕