មន្ត្រីឧទ្យានុរក្ស តំបន់ការពារទេសភាពបន្ទាយឆ្មារ បានចុះទៅពិនិត្យទីតាំងព្រៃដែលបានឆេះ កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅខាងលិចព្រំដីវត្តថ្មរមៀល ដែលស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ក្នុងនោះ ភ្លើងបានឆេះរាលពីលើភ្នំមករហូតជិតដល់ព្រំដីវត្ត ខណៈពេលនោះព្រះសង្ឃ បានដឹកនាំ គណៈកម្មការវត្ត កងកម្លាំង ដើម្បីជួយពន្លត់ភ្លើងតាំងពីព្រលប់រហូតដល់ម៉ោង០៤ទៀបភ្លើ ទើបភ្លើងរលត់ជាស្ថាពរ ៕