ថ្ងៃទី ២៣ ខែមករា ២០២៥ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានដឹកនាំប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លោក ឌី សាវុធ អនុប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន និង លោក នុល សារី អនុប្រធានការិយាល័យឧទ្យានជាតិ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគម្រោងអភិរក្សប្រកបដោយបរិយាបន្ន ដោយជនជាតិដើមភាគតិច ស្រ្តីនិងយុវជន(ICIP) និងគម្រោងអភិរក្សសត្វស្វាកន្ទុយស ដោយជនជាតិដើមភាគតិចលើកកម្ពស់ជីវភាពសហគមន៍តាមរយៈទីផ្សារផ្លែសំរង(lPDAM) ។
សិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ងឹន ណែល អភិបាលរង នៃគណៈខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីលោក នាង វិសាល នាយកអង្គការការ(NTFP) អភិបាលរងនៃគណៈអភិបាលស្រុកចំនួន០៣ស្រុក លោកមេឃុំចំនួន០៥ ឃុំ លោកមេភូមិមកពីភូមិចំនួន០៧ភូមិ និងសហគមន៍មកពីតំបន់ការពារធនធានធម្មជាតិចំនួន០៦សហគមន៍ និងលោកលោកស្រីក្រុមការងារអង្គការ NTFP សរុបចំនួន៧០ស្រី១២នាក់ ៕