នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥ លោក ទឿន តី ប្រធានស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក និងលោក សន សារិន មន្ត្រីឧទ្យានុរក្ស បានចូលរួមសវនាការនៅសាលាដំបូងខេត្តត្បូងឃ្មុំពាក់ព័ន្ធនឹងសំណុំរឿង ដឹកជញ្ជូនផល អនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តនៅភូមិត្រពាំង ផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ។
សមាសភាពចូលរួមជំនុំជម្រះ
-លោក ផាង លីសៀត ចៅក្រមជំនុំជម្រះ
-លោក សូ សុវិទ្យា តំណាងអយ្យការ
-លោក ឡេង លាងឆេង ក្រឡាបញ្ជីសវនាការ
ក្រោយពីអង្គសវនាការបានជជែកដេញដោលគ្នារួចមក លោកចៅក្រមជំនុំជម្រះមិនទាន់សម្រេចប្រកាសសាលក្រមនៅឡើយទេ ដោយជូនដំណឹងនៅពេលក្រោយទៀត។
នាពេលរសៀល លោក ប្រធានមន្ទីរ លោកអ៊ុ ប៉ុណ្ណារ៉ា អនុប្រធានមន្ទីរ និងលោក អែម វណ្ណប្រណិត ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីករណីឈូសឆាយ ចាក់បំពេញអាចម៍ដី និងជីកស្រះ មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិទួលវិហារ ឃុំជីរោរ៍ ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាស្រុកត្បូងឃ្មុំ ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុកត្បូងឃ្មុំ និងម្ចាស់គ្រឿងចក្រ លោកសាន ប៉ោង ៕